Wednesday, June 7, 2017

លោកខឹម វាសនា (Khem Veasna) និយាយថាយើងមិនអាចឈប់បានទេ​ មនសិកាយើងមិនអនុញ្ញាតិអោយយើងធ្វើបែបនេះបានទេ។

  នេះជាមតិរបស់លោកខឹម វាសនា
យើងមិនអាចឈប់បានទេ​ មនសិកាយើងមិនអនុញ្ញាតិអោយយើងធ្វើបែបនេះបានទេ។ហេតុអ្វី?​ មានមនុស្សមិនទាន់អស់ទេដែលមាននិស្ស័យអាចស្តាប់យល់​ រួមទាំងក្មេងទើបនឹងធំបន្តបន្ទាប់ផងដែរ​។​ យើងឈប់ដូចជាយើងសំរេចបោះបង់ពួកគេចោលអីចឹង?​ តើមនសិកាជាមនុស្សអាចធ្វើបែបនេះបានទេ?​ ពិតជាមិនអាចទេ។​ អីចឹងតើផ្លូវណាជាមជ្ឈមបដិប្បទាសំរាប់ផ្លូវចិត្តពួកយើងជាអ្នកជួយ?​ 
តាមមើលលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់យើងឃើញថាសំេលងនៃពួកយើងកើនឡើងជាពីរជាបីដងបើគិតទូទាំងប្រទេសហើយនឹងប្រៀបនឹងសំលេងយើងកាលពីឆ្នាំ២០១៣។​ 
បើយើងផ្អែកទៅលើសំលេងដែលកើនឡើង ហើយយើងមិនគ្រប់មានសំលេងតំណាងយើងនៅតាមឃុំសង្កាត់បែបនេះនោះ​ ផ្លូវកណ្តាលរបស់ចិត្តយើងគឺ​ អោយតែសំលេងនៅតែកើនយើងនៅតែធ្វើ​ តែកំុរំពឹងថានឹងមានកៅអីអ្នកតំណាងពួកយើងនៅពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនោះអី។​ បើបានកៅអីតំណាងយើងនៅថ្នាក់ជាតិ​ នោះចាត់ទុកជាការហួសការរំពឹងទុករបស់យើងទៅចុះ​ តែបើកើនសំលេង​ គឺច្បាស់ជាកើនហើយ។ យើងកើតក្នុងសង្គមនេះ​ យើងយលហើយ​ យើងមិនអាចត្រលប់ទៅមិនយល់វិញបានទេ​ ដូច្នេះចំណីរបស់ពួកយើងគឺជួយគេជួយឯហ្នឹងហើយ​ បើដឹងហើយមិនបានប្រាប់គេតើយើងរស់សុខក្នុងចិត្តទេ?​ 
យើងមិនអាចស៊ូទ្រាំនឹងចិត្តចង់ជួយប្រាប់គេរបស់យើងបានទេ​ម្លោះហើយការរំពឹងយើងសូមកំរិតត្រឹមសំលេងពួកយើងកើនឡើងទៅបានហើយ​ កុំរំពឹងដល់កៅអីតំណាងពួកយើងនៅរដ្ឋសភាអី។​ សំលេងយើងកើន​ គ្រួសារយើងធំ​ យើងរស់នៅជួយគ្នាក្នងក្រុមគ្រួសារកណ្តាលចំណោមមនុស្សដែលគេមិនយលពីយើងនេះទៅ​ព្រោះថាវាជាផ្លូវតែមួយគត់ដែលយើងអាចដោះស្រាយផ្លូវចិត្តយើងបានក្នុងពេលនេះ។​ 
កំណត់ក្នុងចិត្តតែប៉ុណ្ណឹង​ តោះយើងទៅមុខទៀត​ អោយគេរស់របៀបគេចុះ​ យើងរស់របៀបយើងហ្នឹងហើយកូន។បញ្ហាសង្គមខ្មែរ​ ទុកអោយទៅជាបញ្ហានៃខ្មែរគ្រប់គ្នាទៅទើប​ ខ្មែរអាចដោះស្រាយបញ្ហាប្រទេសខ្លួនបាន​ បើបញ្ហាខ្មែរនៅត្រឹមតែជាបញ្ហារបស់ក្រុមយើងទេ​ នោះគ្មានអ្នកណាអាចជួយខ្មែររួចឡើយ។។។។

0 comments:

Post a Comment