Sunday, June 25, 2017

លោក​ ខឹមវាសនា ផ្ញើសារយ៉ាងខ្លីទៅកាន់អ្នកនយោបាយ.......!



ចេញមកអស់ហើយទាំងអ្នកសារព័ត៌មាន​ ទាំងអ្នកវិភាគដូរបាយ​ ទាំងក្រុមដេកសីុក្នុងសាសនា​ ទាំងអ្នកយកនយោបាយធ្វើមុខរបរចិញ្ចឹមក្រពះ​ តើត្រង់ណាថា LDP មិនខ្លាំង​?​
មួយថ្ងៃៗគ្រប់កន្លែងឮតែនិយាយពីបក្សជួង​ រមាស់ស្កៀប​ ចុកចាប់រមួលខ្លួនគ្រប់សសៃសសូងនៃប្រទេស​ តើខ្លាំង ឬមិនខ្លាំង?​ គ្មានកៅអីមួយក្នុងរដ្ឋសភាផង​ ផ្អើលទូទាំងប្រទេសទៅហើយ​ បើមិនជាចលនាបដិវត្តន៍តើជាស្អីទៅវិញ?​
ពួកសារព័ត៌មានដែលចុកចាប់ដោយសារ LDP វាខំយកបណ្តឹងមនុស្សម្នាក់ដែលរកមូលដ្ឋានច្បាប់មកចោទប្រកាន់មិនឃើញទុកជារឿងសំខាន់​ សំភាសន៍​ តាមដាន​ បំផ្លោងព័ត៌មាន​ ដែលនាំអោយយើងមើលឃើញចេតនាពួកថោកទាបលាក់ក្នុងស្រោមថ្លៃថ្នូរទាំងនោះយ៉ាងច្បាស់ណាស់។​
ដល់ដំណាក់កាល​ សត្រូវផ្គុំគ្នាព្រួតវាយ LDP ជុំទិសហើយតើ។​ ខំទៅអាអូនៗ​ តែហួសឱកាសនេះ​ ពួកឯងអាចហួសរហូតក៏មិនដឹងដែរអាអូន។​ ជូនពរអោយពួកអាអូនៗឯងបានជោគជ័យ។​
ចលនាបដិវត្តផ្នត់គំនិតរបស់ LDP ពិតជាមិនធម្មតាមែនតើ។​ ចំណាំចុះ​ កំណើតនៃមនុស្សអស្ចារ្យ ឬចលនាអស្ចារ្យទាំងអស់ក្នុងលោក​ សំគាល់បានដោយសារមនុស្សថោកទាបស្ទើរកន្លះនគរព័ទ្ធវាយ​ ហ្នឹងហើយដែលអាចសំគាល់បានថាជាកំណើតមនុស្សអស្ចារ្យ ឬចលនាដ៏អស្ចារ្យក្នុងលោក។​ សប្បាយដែរជីវិតជាជនបដិវត្តន៍មិនសាមញ្ញដូចមនុស្សរកបានតាមចិញ្ចើមថ្នល់ដែលក្នុងមួយវិនាទីមិនដឹងកើតប៉ុន្មានសែននាក់ទេលើផែនដីនេះ៕

0 comments:

Post a Comment