រថយន្ដ Lexus RX300
មួយគ្រឿងបានបើកយ៉ាងលឿនមកបុកបង្គោលភ្លើង មុខស្នាក់ការសង្រ្គោះជាតិ
មួយគ្រឿងបានបើកយ៉ាងលឿនមកបុកបង្គោលភ្លើង មុខស្នាក់ការសង្រ្គោះជាតិ
កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ មានឡាន Lexus RX300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB – 5669 ដែលបានបើកបរដោយបុរសមិនស្គាល់អត្ដសញ្ញាណម្នាក់ ដែលបានបើកបរយ៉ាងលឿនឆ្ពោះពីលិចទៅកើតនៅលើផ្លូវគ្រួសក្រហមមួយ ដែលមានទីតាំងសិ្ថតនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប គ្រោះថ្នាក់ចរាចរណ៏នេះ មិនបានបណ្ដាលអោយនរណាម្នាក់រងរបួសឡើយ។
ហើយខណ:ពេលនោះ ម្ចាស់ឡាន Lexus RX300នោះ ក៏បានបើករត់យ៉ាងលឿនសំដៅទៅទិសខាងលិចវិញ បើតាមស្ថានភាពរបស់អ្នកបើកបរគឺប្រហែលជាជ្រុលចង្កូតទៅបុកនិងបង្គោលភ្លើង មុខទីស្នាក់ការ គណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ពីព្រោះនៅពេលចេញពីកន្លែងកើតហេតុ ម្ចាស់ឡានបានបើកយ៉ាងលឿន សឹងតែកៀរប្រជាពលរដ្ឋដែលឈរមើលយ៉ាងត្រៀបត្រាតាមចិញ្ចើមផ្លូវទៅហើយ។ ហើយប្រជាពលរដ្ឋបាននាំគ្នាប្តឹងប៉ូលីសអោយចាប់ស្ទាក់ឡាននោះហើយ។






បើកលឿនណាលឿនវើយ ហើយបើករត់ទៀត
ReplyDelete