គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានយុវជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់ ច្រើនជាងគេក្នុងអាណត្តិនេះ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្វធ្វើវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្ស ប្រមាណជាង២ពាន់នាក់ ស្ថិតក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ដែលមានវត្តមានលោក ខឹម វាសនា ចូលរួមធ្វើជាវាគ្មិនក្នុងវេទិកានេះ។ក្នងអាណាត្តិទី៤នៃការបោះឆ្នោតជ្រើរើសក្រុមប្រឺក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលត្រូវឈានមកដល់ថ្ងៃទី៤មិថុនាខាងមុខ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់យុវជនឈរឈ្មោះសរុប ៨៤៤ ឃុំសង្កាត់ ស្មើិនិង ៥១% នៃចំនួនសរុបទូទាំងប្រទេស ១៦៤៦ ឃុំសង្កាត់ លោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្លែងពីគោលនយោបាយគណបក្សទាក់ទងនិងឃុំសង្កាត់ និងជាការឆ្លើយតប ទៅនិងសំនួររបស់អ្នកសារពត៌មានមកពីវិទ្យុអាសុីសេរី លោកបានលើឡើងថា ប្រសិនបើប្រជាពលរដ្ឋបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់យុវជនមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អោយជាប់ជាមេឃុំឬចៅសង្កាត់ មេឃុំសម្ព័ន្ធនិងអនុវត្តគោលការពីរចំណុច ដែលជាលទ្ទិភាពរបស់គណបក្សដែលអាចធ្វើបាន គឺមានវត្តមានក្នងម៉ោងធ្វើការនិងមិនពុករលួយ លោកបានអាសអាងបន្ថាមទៀតថា គណបក្សមិនមានគោលនយោបាយ ឃុំសង្កាត់អាអ្វីនោះទេ។
មាន VIDEO ⤋⤋⤋
វេទិការចាស់ៗរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ https://www.youtube.com/channel/UC2uhVzbhIQFiH2UNzFABrJA






0 comments:
Post a Comment